ទំព័រដើម >> តើការពិសាគ្រឿងស្រវឹងរបស់អ្នកមានហានិភ័យយ៉ាងដូចម្ដេច?
ទំព័រដើម >> តើការពិសាគ្រឿងស្រវឹងរបស់អ្នកមានហានិភ័យយ៉ាងដូចម្ដេច?
នៅលើអត្ថបទនេះ
តើអ្នកធ្លាប់ស្ដាយក្រោយពេលបានពិសាគ្រឿងស្រវឹងកាលពីយប់ម្សិលមិញទេ?
តើមានអ្នកណាប្រាប់អ្នកថា អ្នកប្រហែលជាពិសាគ្រឿងស្រវឹងច្រើនពេកដែររឺទេ?
តើអ្នកធ្លាប់បង្ករបួសខ្លួនឯង ឬអ្នកផ្សេងដោយសារតែអ្នកពិសាគ្រឿងស្រវឹងដែររឺទេ?
ប្រសិនបើអ្នកបានឆ្លើយថា បាទ ឬ ចាស ចំពោះសំណួរទាំងនេះ នោះទម្លាប់នៃការពិសាគ្រឿងស្រវឹងរបស់អ្នកអាចកំពុងមានហានិភ័យ។
ផ្នែកនេះមានគោលបំណងជួយអ្នកវាយតម្លៃការពិសាគ្រឿងស្រវឹងរបស់អ្នក និងហានិភ័យចំពោះការវិវត្តទៅជាជំងឺញៀនគ្រឿងស្រវឹង (AUD)។ យ៉ាងណាមិញ វាគ្រាន់តែជាការណែនាំប៉ុណ្ណោះ ហើយមិនអាចចាត់ទុកថាជាការធ្វើរោគវិនិច្ឆ័យផ្លូវការបាននោះទេ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកយល់ដឹងកាន់តែច្រើន និងចង្អុលបង្ហាញបានត្រឹមត្រូវសម្រាប់អ្នកចង់ទទួលបានជំនួយ។
ការពិសាគ្រឿងស្រវឹងហួសកម្រិត ឬពិសាទាំងដែលត្រូវតម នោះនឹងអាចបង្កើនហានិភ័យទៅជាការរងរបួស និងកើតជំងឺ។ ការពិសាគ្រឿងស្រវឹងហួសកម្រិត ក៏បង្កឱ្យមានហានិភ័យវិវត្តទៅជាជំងឺញៀនគ្រឿងស្រវឹង (AUD) ផងដែរ។ ស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ អ្នកនឹងកាន់តែមិនអាចឈប់ពិសាគ្រឿងស្រវឹង ហើយអ្នកអាចនឹងកាន់តែចង់ពិសា និងមានអារម្មណ៍មិនសុខពេលអ្នកមិនបានពិសា។ [i]
អ្នកដែលមានជំងឺញៀនគ្រឿងស្រវឹង ប្រហែលជាមិនអើពើពីទំនាក់ទំនងក្នុងជីវិតរបស់ពួកគេនោះទេ ពោលគឺផ្តោតលើតែការពិសាគ្រឿងស្រវឹង។ ទំនាក់ទំនងទាំងនោះរួមមាន ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ការងារ និងទំនួលខុសត្រូវរបស់ពួកគេ។
ដំណឹងល្អគឺថា បើទោះបីជាជំងឺញៀនគ្រឿងស្រវឹងរបស់អ្នកធ្ងន់ធ្ងរក៏ដោយ វានៅតែអាចដោះស្រាយ និងព្យាបាលបាន។ អ្នកដែលមានជំងឺញៀនគ្រឿងស្រវឹង អាចត្រលប់ទៅជីវិតធម្មតា និងមានផលិតភាពវិញ នៅពេលដែលពួកគេបានកែប្រែការទម្លាប់ពិសាគ្រឿងស្រវឹង និងបានទទួលការអន្តរាគមន៍ និងការព្យាបាលសមស្របណាមួយ។ [ii]
[i] America Psychiatric Association. Alcohol Use Disorder. Washington, DC: APA. 2024
[ii] Koob, G.F. Alcohol Use Disorder treatment: problems and solutions. Annu Rev Pharmacol Toxicol, 2024. 64:255-275.
ប្រសិនបើអ្នកបារម្ភពីការពិសាគ្រឿងស្រវឹងហួសកម្រិត ឬអ្នកដ៏ទៃ នោះអ្នកអាចសាកស្បងឆ្លើយសំណួរ និងដោយវិធីសាស្ត្រសាមញ្ញនានាដែលអាចរកបាន ដើម្បីជួយអ្នកវាយតម្លៃពីកម្រិតនៃហានិភ័យ។
វិធីសាស្ត្រតេស្តដែលនិយមយ៉ាងទូលំទូលាយបំផុតសម្រាប់ការពិសាគ្រឿងស្រវឹងហួសកម្រិត គឺការធ្វើតេស្តកំណត់អត្តសញ្ញាណបញ្ហាចំពោះការប្រើប្រាស់គ្រឿងស្រវឹង (Alcohol Use Disorders Identification Test) ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក។ [i] តេស្ដនេះអាចជួយពិនិត្យហានិភ័យជំងឺញៀនគ្រឿងស្រវឹង និងកំណត់វិធីសាស្ត្រ ឬការព្យាបាលសមស្របផងដែរ។
[i] World Health Organization. AUDIT: the Alcohol Use Disorders Identification Test. Guidelines for use in primary health care. Geneva: WHO, 2001.
ជំងឺដោយសារការប្រើប្រាស់គ្រឿងស្រវឹង សូម្បីតែនៅ ពេលដែលវាធ្ងន់ធ្ងរក៏ដោយ ក៏អាចត្រូវបានផ្លាស់ប្ដូរវិ ញ។ នេះតម្រូវឱ្យទទួលស្គាល់ថាអ្នកមានបញ្ញា មានឆន្ទៈ ក្នុងការ ផ្លាស់ប្តូរូ នឹងរកជំនួយក្នុងទម្រង់នៃការប្រឹក្សា ការព្យាបាល តាមគ្លីនិក ឬដោយការចូលរួមក្នុងក្រ ជួយខ្លួនឯង។
មានប្រភពជាច្រើនដើម្បីជួយអ្នកចេញពីវដ្ដនៃការ ញៀនគ្រឿងស្រវឹង។ ទាំងនេះរួមបញ្ចូល WHO’s AUDIT និងទម្រង់ខ្លីជាងមុននៃ AUDIT-C.
ការធ្វើតេស្ដប្រភេទសាមញ្ញ ចំនួន ៣ សំណួររបស់ AUDIT-C, [ii] ក៏អាចប្រើដើម្បីកំណត់កម្រិតហានិភ័យរបស់អ្នកបានផងដែរ។ តេស្ដ AUDIT-C មានភាពងាយស្រួល និងអាចធ្វើដោយខ្លួនអ្នកផ្ទាល់។ អ្នកអាចធ្វើតេស្តនៅទីនេះ។
លទ្ធផលនៃពិន្ទុរបស់អ្នកនឹងជួយកំណត់កម្រិតនៃហានិភ័យរបស់អ្នក និងជំហានដោះស្រាយដែលសមស្រប ដែលអ្នកអាចអនុវត្តដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន។ ការធ្វើតេស្តនេះមិនមែនជាការផ្តល់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះទេ។ ពិន្ទុរបស់អ្នកដែលបានមកពី AUDIT-C គឺគ្រាន់តែជាការចង្អុលបង្ហាញថា តើអ្នកមានហានិភ័យ ឬអត់តែប៉ុណ្ណោះ។
វាជារឿងសំខាន់ណាស់ដែលត្រូវដឹងថា AUDIT-C អាចជួយអ្នកពិនិត្យរកមើលហានិភ័យនៃជំងឺញៀនគ្រឿងស្រវឹង ឬ AUD ប៉ុណ្ណោះ។ វាមិនអាចប្រាប់អ្នកអំពីហានិភ័យសុខភាពផ្សេងទៀតដូចជាជំងឺបេះដូង មហារីក ឬជំងឺថ្លើមទេ។
ប្រសិនបើអ្នកមានសំណួរអំពីហានិភ័យសុខភាពផ្សេងទៀត ឬចង់ដឹងបន្ថែមអំពីអត្ថន័យនៃពិន្ទុ AUDIT-C របស់អ្នក សូមប្រឹក្សាជាមួយអ្នកជំនាញសុខភាព។
[ii] Bush, K. et al. The AUDIT Alcohol Consumption Questions (AUDIT-C): an effective brief screening test for problem drinking. Arch Intern Med, 1998.158(16):1789–1795.
ប្រភពជំនួយជាច្រើនដែលអ្នកអាចរកបានដើម្បីជួយអ្នកដោះស្រាយហានិភ័យគ្រឿងស្រវឹង ដើម្បីអាចកាត់បន្ថយការពិសាគ្រឿងស្រវឹងមកនៅកម្រិតមធ្យម។
ជម្រើសមួយណាល្អ ឬមិនល្អ គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃបញ្ហារបស់អ្នក និងជម្រើសដែលល្អបំផុតសម្រាប់អ្នក។
ប្រភពដែលបានរៀបរាប់ខាងក្រោមអាចជួយផ្ដល់ឱ្យអ្នកនូវព័ត៌មានទូទៅ ឬជួយអ្នកឱ្យអាចចូលរួមជាមួយក្រុម និងអង្គការដែលអាចផ្តល់ជំនួយតាមជាក់ស្ដែង។
នៅក្នុងប្រទេសជាច្រើន ការបង្ការ និងការព្យាបាលជំងឺញៀនគ្រឿងស្រវឹង គឺជាផ្នែកមួយនៃសេវាផ្លូវចិត្តដែលផ្តល់ជូននៅក្នុងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ។ ការពិគ្រោះជាមួយអ្នកជំនាញសុខភាពរបស់អ្នក គឺជាវិធីដ៏ល្អមួយក្នុងការឈានទៅទទួលបានប្រភពជំនួយដែលមាននៅក្នុងតំបន់របស់អ្នក និងដើម្បីទទួលបានការបញ្ជូនបន្ត។
បញ្ជីរាយប្រភពខាងក្រោមនេះជាការបង្ហាញពីព័ត៌មានដែលចងក្រង និងផ្តល់ដោយរដ្ឋាភិបាលផ្លូវការ និងអង្គការក្រៅរដ្ឋាភិបាល។ ប្រភពទាំងអស់នេះនឹងផ្តល់ជូននូវវិធីសាស្រ្តជាច្រើនក្នុងការស្វែងរកអន្តរាគមន៍ និងការព្យាបាល រាប់ចាប់ពីការព្យាបាលចិត្តសាស្រ្ត និងការព្យាបាលថ្នាំពេទ្យ និងកម្មវិធីផ្អែកលើជំនឿសាសនា និងការតមពិសាគ្រឿងស្រវឹងជាដើម។ ជម្រើសណាមួយដែលល្អបំផុត ឬមិនល្អ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ ដែលមានជំងឺញៀនគ្រឿងស្រវឹង។
(ចំណាំ៖ ប្រភពនេះមានជាភាសាចិន ជប៉ុន កូរ៉េខាងត្បូង តាកាឡុក និងវៀតណាម។ ទាំងអស់មាននៅលើគេហទំព័រតែមួយ ហើយមានប្រភពព័ត៌មានតាមប្រទេសជាក់លាក់។)