Image

ទំព័រដើម >> តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច?

តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច?

២. សេចក្តីផ្តើម

មនុស្ស​ជា​ច្រើន​ចូល​ចិត្តពិសា​គ្រឿងស្រវឹង​ជា​ផ្នែក​មួយ​នៃ​ការ​ប្រាស្រ័យទាក់ទង​ក្នុង​សង្គម អបអរសាទរក្នុងឱកាស ឬពិធី​សំខាន់ៗ ឬ​ជាមួយ​អាហារ។ ប៉ុន្តែ គ្រឿងស្រវឹង ក៏អាចប្រើខុសដែរ។ វាជារឿងសំខាន់ដែលត្រូវយល់ពីរបៀបដែលវាប៉ះពាល់ដល់រាងកាយ។ ការដឹងពីដែនកំណត់ នឹងអាចជួយអ្នកឱ្យជៀសផុតពីគ្រោះថ្នាក់បាន។

បរិមាណដែលអ្នក​ពិសា ជាការកំណត់​​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​មក​លើ​អ្នក។ ប៉ុន្តែតើអ្នកជានរណា និងពិសាដោយរបៀបពិសា ក៏ជារឿងសំខាន់ផងដែរ។

ផ្នែកនេះនឹងរៀបរាប់អំពីរបៀបដែលរាងកាយរបស់អ្នកដំណើរការពេលពិសាគ្រឿងស្រវឹង និងវិធីដែលវាប៉ះពាល់ដល់សុខភាព។ អ្វី​ដែល​សំខាន់​បំផុត​ដែល​ត្រូវ​ចងចាំ​គឺថា ​មនុស្ស​ម្នាក់ៗគឺ​ខុស​គ្នា។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយគ្រឿងស្រវឹង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសុខភាព ដើម្បីជួយអ្នកវាយតម្លៃថាតើគ្រឿងស្រវឹងអាចប៉ះពាល់ដល់អ្នកយ៉ាងដូចម្តេច។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយគ្រឿងស្រវឹង វាជាការល្អបំផុតក្នុងការពិគ្រោះ ជាមួយអ្នកជំនាញសុខភាពដើម្បីជួយអ្នកវាយតម្លៃថាតើវាអាចប៉ះពាល់ដល់អ្នកយ៉ាងដូចម្តេច។

២.១ តើមានអ្វីកើតឡើងនៅពេលអ្នកពិសាស្រា?

នៅពេលអ្នកចាប់ផ្តើមពិសាគ្រឿងស្រវឹង ជាតិអាល់កុលមួយចំនួននឹងចូលទៅក្នុងចរន្តឈាមរបស់អ្នក ហើយចរាចរពាសពេញរាងកាយរបស់អ្នក។ [i][ii]

ភាគច្រើនវានឹងចូលទៅដល់ថ្លើមរបស់អ្នក ដែលជាកន្លែងដែលវាត្រូវបានបំបែកដោយជំនួយពីប្រូតេអ៊ីនឯកទេសហៅថា អង់ស៊ីម ទៅជាសារធាតុម្យ៉ាង ហៅថា អាសេតាល់ឌីអ៊ីត។[iii] ដោយសារតែ អាសេតាល់ឌីអ៊ីត មានជាតិពុល ដូច្នេះរាងកាយនឹងបំបែកវាទៅជាកាបូនឌីអុកស៊ីត និងទឹកយ៉ាងឆាប់រហ័ស ដើម្បីងាយស្រួលកម្ចាត់ចោល រួមជាមួយកាកសំណល់រាងកាយផ្សេងទៀត។

ប្រសិនបើអ្នកពិសាច្រើនពេក ឬលឿនពេក ថ្លើមអ្នកមិនអាចទប់ទល់បានឡើយ ហើយអាសេតាល់ដេអ៊ីតនឹងកើនឡើងខ្ពស់ខ្លាំង និងអាចបង្កគ្រោះថ្នាក់។

មនុស្សមួយចំនួនមានហ្សែនដែលអាចការពារការបំបែកដ៏មានប្រសិទ្ធភាពនៃអាសេតាល់ឌីអ៊ីត។ ពួកគេ​មាន​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ដែល​អាច​រួម​មាន​​ទឹក​មុខឡើងក្រហម ក្អួតចង្អោរ និង​ឈឺក្បាល។ ពួកគេក៏អាចមានហានិភ័យខ្ពស់នៃបញ្ហាសុខភាពរយៈពេលវែងមួយចំនួនផងដែរ។[iv]

[ii] Paton, A. Alcohol in the body. BMJ, 2005. 330: 85-7.
[iii] National Institute on Alcohol Abuse and Alcoholism (NIAAA). Alcohol flush reaction: does drinking alcohol make your face red? Bethesda, MD: NIAAA, 2022.
[iv] National Institute on Alcohol Abuse and Alcoholism (NIAAA). Alcohol’s effects on health. Bethesda, MD: NIAAA, 2022.

តើអ្នកដឹងទេ?

ប្រជាជនពូជអំបូរចិន ជប៉ុន និងកូរ៉េខ្លះមានប្រតិកម្មនឹងគ្រឿងស្រវឹង ដែលធ្វើឱ្យមុខឡើងក្រហម។

ពួកគេទំនងជាមានហ្សែនដែលធ្វើឲ្យថ្លើមមិនអាចបំបែកអាសេតាល់ឌីអ៊ីតដោយប្រសិទ្ធភាព។

ប្រសិនបើអ្នកមានហ្សែននេះ ហានិភ័យសុខភាពអ្នក អាចខ្ពស់ជាងមនុស្សផ្សេងទៀត។ ការស្វែងរកការណែនាំពីគ្រូពេទ្យគឺជាជម្រើសដ៏ល្អ។

របៀបដែលជាតិអាល់កុលត្រូវបានរំលាយនៅក្នុងខ្លួន

២.២ តើបរិមាណជាតិអាល់កុលក្នុងឈាម (BAC) គឺជាអ្វី ហើយហេតុអ្វីវាសំខាន់?

ប្រទេសភាគច្រើនមានកំណត់ផ្លូវច្បាប់សម្រាប់ចំនួនអាល់កុលដែលអ្នកអាចពិសានៅពេលអ្នកបើកឡាន ដោយផ្អែកលើឥទ្ធិពល នៃជាតិអាល់កុល លើការសម្របសម្រួល ពេលវេលាប្រតិកម្ម ការវិនិច្ឆ័យ និងសមត្ថភាព ក្នុងការផ្តោតអារម្មណ៍របស់អ្នក។ [i][ii]

កម្រិតជាតិអាល់កុលក្នុងឈាមរបស់អ្នក (BAC) អាចដឹងពីបរិមាណគ្រឿងស្រវឹងដែលអ្នកបានពិសា។ សម្រាប់​មនុស្ស​ពេញវ័យ​ធម្មតាម្នាក់ ការ​ពិសា​គ្រឿងស្រវឹង​ស្តង់ដារ​មួយ​ក្នុង​រយៈពេល ១ ម៉ោង​អាច​បង្កើនកម្រិតជាតិអាល់កុលក្នុងឈាមប្រមាណ ០.០២% ។

នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ហើយអ្នកមិនគួរប្រើតួលេខនេះ ដើម្បីកំណត់ថាតើអ្នកសមនឹងបើកបរទេ – ចូរកុំពិសាគ្រឿងស្រវឹង ហើយបើកបរ ។

ដែនកំណត់កម្រិតជាតិអាល់កុលក្នុងឈាម សម្រាប់ការបើកបររថយន្ត និង ប្រតិបត្តិការយានយន្តផ្សេងទៀត មានភាពខុសៗគ្នា។ [iii] អ្នកគួរតែដឹងអំពីដែនកំណត់កម្រិតជាតិអាល់កុលក្នុងឈាម ស្របតាមច្បាប់ដែលអនុវត្តនៅក្នុងប្រទេសរបស់អ្នក។

[i] Irwin, C. et al. Effects of acute alcohol consumption on measures of simulated driving: A systematic review and meta-analysis. Accid Anal Prev, 2017. 102: 248-266.
[ii] Martin, T.L. et al. A review of alcohol-impaired driving: the role of blood alcohol concentration and complexity of the driving task. J Forensic Sci, 2013. 58:1238-1250.
[iii]World Health Organization (WHO). Global Status Report on Road Safety 2023. Geneva: WHO, 2023.

នៅក្នុងប្រទេសកម្ពុជា កម្រិតជាតិអាល់កុលក្នុងឈាម ដែលអនុញ្ញាតសម្រាប់ការបើកបរយានយន្តគឺ ០.០៥%។

តើអ្នកដឹងទេ?

បរិមាណជាតិអាល់កុលក្នុងឈាមរបស់អ្នក (BAC) ឆ្លុះ បញ្ចាំងពីភាគរយនៃជាតិអាល់កុលក្នុងឈាមរបស់អ្នក។ ឧទាហរណ៍កម្រិត BAC ស្មើ ០.០២ មានន័យថា ០.០២% នៃបរិមាណឈាមរបស់អ្នកគឺជាជាតិអាល់កុល។

ដោយសារជាតិអាល់កុលមួយចំនួនត្រូវបានដកដង្ហើមចេញពីសួតរបស់អ្នក មុនពេលវាចូលទៅក្នុងរាងកាយរបស់អ្នក ដូច្នេះជាតិអាល់កុលក្នុងដង្ហើម ត្រូវបានប្រើជាសូចនាករវាស់យ៉ាងមានប្រសិទ្ធភាពនៃកម្រិតជាតិអាល់កុលក្នុងឈាម និងជួយក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ប្រទេសផ្សេងៗគ្នាកំណត់កម្រិតជាតិអាល់កុលក្នុងឈាម ខុសៗគ្នា។

កម្រិតជាតិអាល់កុលក្នុងឈាមរបស់អ្នកបន្ទាប់ពីការពិសាគ្រឿងស្រវឹង គឺអាស្រ័យលើកត្តាជាច្រើន។

  • តើអ្នកពិសាច្រើនប៉ុណ្ណា និងលឿនប៉ុណ្ណា៖ ​នៅពេលដែលអ្នកពិសាកាន់តែច្រើន និងកាន់តែលឿន នោះកម្រិតជាតិអាល់កុលក្នុងឈាមរបស់អ្នកនឹងកើនឡើងខ្ពស់។
  • ភេទរបស់អ្នក៖ បុរស និង​ស្ត្រី​មានដំណើរការរំលាយជាតិអាល់កុល​ខុស​គ្នា ហើយ​បរិមាណជាតិអាល់កុល​ដូចគ្នា អាច​ប៉ះពាល់ដល់​ស្ត្រី​លឿនជាង។
  • ទំហំរាងកាយ៖ កម្រិតជាតិអាល់កុលអាចនឹងត្រូវប្រើប្រាស់ច្រើនជាងសម្រាប់កម្រិតជាតិអាល់កុលក្នុងឈាមរបស់មនុស្សមាឌធំ បើធៀបនឹងមនុស្សមាឌតូចជាង។
  • អាហារ និងគ្រឿងស្រវឹង៖ ការ​ញ៉ាំ​អាហារជាមុន​ និង​ពេល​អ្នកកំពុង​ពិសាគ្រឿងស្រវឹង អាចជួយ​កាត់បន្ថយ​ការ​ស្រូប​ជាតិ​អាល់កុល​ ហើយការផឹកទឹកក៏អាចជួយផងដែរ។
  • ប្រភេទគ្រឿងស្រវឹងមិនសំខាន់ទេ៖ គ្រឿងស្រវឹងគឺជាគ្រឿងស្រវឹង ពោលគឺមិនថាជាស្រាបៀរ និងស្រាផ្សេងៗទៀតគឺនឹងមានឥទ្ធិពលដល់អ្នកស្មើគ្នា។

តើអ្នកដឹងទេ?

កម្រិតជាតិអាល់កុលក្នុងឈាមរបស់អ្នកមិនត្រឹមតែអាស្រ័យទៅលើចំនួនជាតិអាល់កុលដែលអ្នកបានពិសាប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើ៖

  • តើអ្នកពិសាលឿនប៉ុណ្ណា
  • ទំហំរាងកាយ និងភេទរបស់អ្នក
  • ទទួលទាន ឬពិសាភេសជ្ជៈដែលគ្មានជាតិអាល់កុលអំឡុងពេលពិសាគ្រឿងស្រវឹងជាមួយគ្នា

ប្រសិនបើអ្នកពិសារគ្រឿងស្រវឹង មិនថាអ្នកពិសាច្រើនប៉ុណ្ណានោះទេ ជម្រើសល្អបំផុតគឺមិនត្រូវបើកបរ មិនថាជារថយន្ត ម៉ូតូ ឬប្រភេទយានយន្តផ្សេងៗ ឬសូម្បីអ្នកជិះកង់ ក៏ដោយ។

២.៣ តើការពិសាគ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច?

ជាតិ​អាល់កុលចូល​ដល់​ខួរក្បាល​យ៉ាង​លឿន ហើយ​ប៉ះពាល់​ដល់​អាកប្បកិរិយា​អ្នក​ជា​មុន​ ហើយក៏អាស្រ័យលើបរិមាណដែលអ្នកពិសា។ អ្នកអាចមានអារម្មណ៍ងងុយគេង វង្វេងស្មារតី ឬស្រវឹង។ ប៉ុន្តែជាតិអាល់កុលក៏អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរយៈពេលវែងផងដែរ។

របៀបដែលការពិសាគ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពរបស់អ្នក គឺអាស្រ័យលើបរិមាណដែលអ្នកពិសា ប៉ុន្តែក៏អាស្រ័យលើរបៀបដែលអ្នកពិសា និងថាតើអ្នកជានរណាផងដែរ។ គោលការណ៍ និងសេចក្ដីណែនាំទាំងនេះ នឹងជួយអ្នកធ្វើការសម្រេចចិត្តដែលត្រឹមត្រូវ។

ផលប៉ះពាល់ភ្លាមៗពីការពិសាគ្រឿងស្រវឹង

នៅពេលអ្នកពិសាគ្រឿងស្រវឹង ជាដំបូងអ្នកប្រហែលជាមានអារម្មណ៍ធូរស្រាល ប៉ុន្តែនៅពេលអ្នកពិសាកាន់តែច្រើន វានឹងចាប់ផ្ដើមមានឥទ្ធិពលដល់អាកប្បកិរិយា ការគ្រប់គ្រងខ្លួន និងពេលវេលាប្រតិកម្មរបស់អ្នក។

ការពិសាគ្រឿងស្រវឹងហួសកម្រិតអាចប៉ះពាល់ដល់ការវិនិច្ឆ័យរបស់អ្នក ហើយអ្នកអាចធ្វើការសម្រេចចិត្តខុស ជាពិសេសការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងសុវត្ថិភាពរបស់អ្នក។ ការពិសាគ្រឿងស្រវឹងកាន់តែច្រើន នឹងបង្កើនហានិភ័យដែលអ្នក ឬ អ្នកផ្សេងទៀតអាចរងរបួស ឬអាចដល់ថ្នាក់ស្លាប់បាន។

ការពិសាគ្រឿងស្រវឹង និងស្ថានភាពសុខភាពរយៈពេលវែងរបស់អ្នក

ការពិសាគ្រឿងស្រវឹងនឹងប៉ះពាល់ដល់សុខភាពរបស់អ្នកតាមពេលវេលា ដោយគ្មានករណីលើកលែងនោះទេ។ ការពិសាគ្រឿងស្រវឹងហួសកម្រិតអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ទាក់ទងនឹងការពិសាគ្រឿងស្រវឹងកម្រិតមធ្យម ហាក់រាងមានភាពស្មុគស្មាញ។ សម្រាប់មនុស្សពេញវ័យ ភាគច្រើនដែលមានសុខភាពល្អ ការពិសាក្នុងកម្រិតមធ្យម នឹងជួយបង្កើនតុល្យភាពជីវិត និងសុខភាពល្អ។ [i]

នៅពេលដែលអ្នកពិសាគ្រឿងស្រវឹងកាន់តែច្រើន ហានិភ័យចំពោះការវិវត្តទៅជាជំងឺផ្សេងៗកាន់តែខ្ពស់ រួមមាន៖

ជំងឺសរសៃឈាមបេះដូង (CVD)៖ ហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល កើន ឡើងនៅពេលដែលអ្នកពិសាគ្រឿងស្រវឹងកាន់តែច្រើន។ [ii] ទន្ទឹមនឹងនេះ ការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការពិសាគ្រឿងស្រវឹងកម្រិតមធ្យមអាចកាត់បន្ថយហានិភ័យនៃជំងឺ CVD ចំពោះមនុស្សមួយចំនួនទៀតផង។ [iii][iv]

ហានិភ័យនៃជំងឺមហារីក៖ ហានិភ័យនៃជំងឺមហារីកជាច្រើន (មាត់ បំពង់ក សុដន់ ពោះវៀនធំ និងថ្លើម) អាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងច្រើន។ [v]  ចំពោះស្ត្រី ទោះបីពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ដែរ។ [vi][vii]

ជំងឺថ្លើម និងការរំលាយអាហារ៖ ការពិសាគ្រឿងស្រវឹងច្រើនក្នុងរយៈពេលច្រើនឆ្នាំ អាចនាំឱ្យកើតក្រិនថ្លើម និងមហារីកថ្លើម ហើយបង្កើនហានិភ័យនៃជំងឺរលាកលំពែង និងជំងឺប្រមាត់។ [viii]

ជំងឺទឹកនោមផ្អែម៖ ការពិសាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យចំពោះការវិវត្តទៅជាជំងឺទឹកនោមផ្អែមសម្រាប់មនុស្សពេញវ័យ (ប្រភេទទី ២) ប៉ុន្តែការសិក្សាវិទ្យាសាស្ត្របានបង្ហាញថា ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងមានរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ អាចកាត់បន្ថយហានិភ័យ។ [ix][x]

មុខងារចងចាំ និងការគិត៖ ការពិសាគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យមានជំងឺវង្វេង និងការថយចុះការគិត។ ប៉ុន្តែការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមដោយមនុស្សចាស់ ការសិក្សាមួយចំនួនបានរកឃើញថា នឹងមានភាពប្រសើរឡើងចំពោះការចងចាំ និងសមត្ថភាពគិត។ [xi]

ឥទ្ធិពលជាតិអាល់កុលលើទារក៖ ការពិសាគ្រឿងស្រវឹងពេលមានផ្ទៃពោះបង្កើនហានិភ័យដែលកុមារ​នឹងកើតមកជាមួយបញ្ហ​ធ្ងន់ធ្ងរខាង​រាងកាយ និងការគិត រួមទាំងមានរោគសញ្ញាអាល់កុលលើទារក (FAS)។ ស្ត្រីមានផ្ទៃពោះមិនគួរពិសាគ្រឿងស្រវឹងទេ។ [xii]

ជំងឺញៀនគ្រឿងស្រវឹង (AUD)៖ អ្នកពិសា​គ្រឿងស្រវឹង​ច្រើន​ខ្លាំង​​រយៈពេល​ច្រើន​ឆ្នាំ​ អាច​នឹង​វិវត្ត​ទៅជា AUD ឬ​ក្លាយ​ទៅ​ជាការរស់នៅដោយពឹងផ្អែកលើ​គ្រឿង​ស្រវឹង។ ជំងឺញៀនគ្រឿងស្រវឹង (AUD) គឺជាជំងឺវិកលចរិកដែលត្រូវការការត្រួតពិនិត្យ និងការព្យាបាលយ៉ាងប្រុងប្រយ័ត្ន តាមរយៈការព្យាបាល ឬថ្នាំពេទ្យ។[xiii]

[i] Hendriks HFJ. Alcohol and human health: what is the evidence? Annu Rev Food Sci Technol. 2020, 11:1-21.
[ii] Briasoulis, A. et al. Alcohol consumption and the risk of hypertension in men and women: a systematic review and meta-analysis. J Clin Hypertens (Greenwich). 2012. 14(11): 792-8.
[iii] Yoon, S.J. et al. The protective effect of alcohol consumption on the incidence of cardiovascular diseases: is it real? A systematic review and meta-analysis of studies conducted in community settings. BMC Public Health. 2020. 20(1): 90;
[iv] Ronksley, P.E. et al. Association of alcohol consumption with selected cardiovascular disease outcomes: a systematic review and meta-analysis. BMJ. 2011. 342: d671.

[v] Cao, Y. & Giovannucci, E.L. Alcohol as arisk factor for cancer. Semin Oncol Nurs. 2016. 32(3):325-31.
[vi] Bagnardi, V. et al. Alcohol consumption and site-specific cancer risk: a comprehensive dose-response meta-analysis. Br J Cancer. 2015. 112(3): 580-93.
[vii] Choi, Y.J. et al. Light alcohol drinking and risk of cancer: a meta-analysis of cohort studies. Cancer Res Treat. 2018. 50(2):474-487.
[viii]Zhang, R. et al. Risk factors and protective factors for alcohol-related liver disease: a systematic review and meta-analysis. Alcohol Clin Exp Res. 2022. 46(12): 2128-2136.

[ix] Li, X.H. et al. Association between alcohol consumption and the risk of incident type 2 diabetes: a systematic review and dose-response meta-analysis. Am J Clin Nutr. 2016. 103(3): 818-29.
[x] Llamosas-Falcón, L. et al. The relationship between alcohol consumption, BMI, and Type 2 diabetes: a systematic review and dose-response meta-analysis. Diabetes Care. 2023.46(11): 2076-2083.
[xi] Rehm, J. et al. Alcohol use and dementia: a systematic scoping review. Alzheimers Res Ther. 2019. 11:1.
[xii] Popova, S. et al. Fetal alcohol spectrum disorders. Nat Rev Dis Primers. 2023. 9(1):11.
[xiii] American Psychiatric Association. Diagnostic and Statistical Manual of Mental Disorders, Fifth Edition, Text Revision (DSM-5-TR). 2023. Washington, DC: APA.

គ្មាននរណាម្នាក់គួរពិសាគ្រឿងស្រវឹងដើម្បីបង្កើនសុខភាពល្អនោះទេ ហើយអ្នកដែលមិនទាន់ចាប់ផ្ដើមពិសា មិនគួរចាប់ផ្តើមក្រោមហេតុផលដើម្បីសុខភាពនោះដែរ។ ការពិសាគ្រឿងស្រវឹងក៏អាចធ្វើឱ្យជំងឺមួយចំនួនកាន់តែធ្ងន់ធ្ងរទៀតផង។

បើអ្នកមានសំណួរអំពីការពិសាគ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងណានោះ សូមស្វែងរកដំបូន្មានពីគ្រូពេទ្យជំនាញសុខភាព ដើម្បីជួយកំណត់ថាតើធ្វើបែបណាទើបល្អបំផុតសម្រាប់អ្នក។

២.៤ តើការស្គាល់ខ្លួនឯងជាអ្នកណាសំខាន់ឬរឺទេ?

តើជាតិអាល់កុលប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងណា វាអាស្រ័យទាំងស្រុងទៅលើអ្នកជានរណា និងរបៀបរបបរស់នៅរបស់អ្នក។ ការយល់ដឹងពីកត្តាទាំងនេះ អាចជួយអ្នកឱ្យកាត់បន្ថយកម្រិតនៃការពិសាគ្រឿងស្រវឹងមកនៅមធ្យម ឬ ជ្រើសរើសមិនពិសាគ្រឿងស្រវឹងតែម្ដង ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យសុខភាពអ្នក។ [i]

តើអ្នកដឹងទេ?

មនុស្សគ្រប់រូបមានទំនាក់ទំនងផ្សេងគ្នាជាមួយជាតិអាកុល និងមានកត្តាផ្សេងៗគ្នាដែលអាចបង្កើន ឬបន្ថយហានិភ័យនៃគ្រោះថ្នាក់។
ជាតិអាល់កុលនឹងប៉ះពាល់ដល់អ្នកប៉ុណ្ណាក្នុងរយៈពេលយូរប៉ុណ្ណា អាស្រ័យលើ៖

  • ភេទ និងអាយុរបស់អ្នក
  • ថាតើអ្នកមានប្រវត្តិជំងឺក្នុងគ្រួសារទេ
  • របបអាហារ និងលំហាត់ប្រាណ និងទម្ងន់ខ្លួន
  • ថាតើអ្នកជក់បារី លេបថ្នាំ ឬប្រើថ្នាំញៀនទេ។

ជំងឺភាគច្រើនដែលបណ្ដាលមកពីជាតិអាល់កុល ក៏កើតមានចំពោះអ្នកដែលមិនពិសាគ្រឿងស្រវឹងទាល់តែសោះផងដែរ។

  • ភេទ៖ បុរស និង​ស្ត្រី​ មានប្រតិកម្មនឹងគ្រឿង​ស្រវឹង​ខុស​គ្នា ហើយ​បរិមាណ​ជាតិ​ស្រវឹង​ដូចគ្នា​នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ស្ត្រី​ជាង​បុរស។ [ii][iii]
  • យុវជន៖ គ្រឿងស្រវឹងប៉ះពាល់ដល់មនុស្សវ័យក្មេងច្រើនជាងមនុស្សពេញវ័យ ហើយអាចនាំឱ្យមានបញ្ហានៅពេលក្រោយក្នុងជីវិត រួមទាំងការកើនឡើងហានិភ័យនៃជំងឺ AUD។ [iv]
  • មនុស្សចាស់៖ គ្រឿងស្រវឹងក៏មានឥទ្ធិពលកាន់តែខ្លាំងលើមនុស្សវ័យចំណាស់ ដោយបង្កើនហានិភ័យរងរបួស ការដួល និងប្រតិកម្មអវិជ្ជមានជាមួយថ្នាំ និងអាចបង្កើនហានិភ័យនៃជំងឺ AUD។ [v][vi]
  • កត្តាហានិភ័យរបៀបរបបរស់នៅ៖ ប្រសិនបើអ្នកពិសាគ្រឿងស្រវឹង និងជក់បារី ហានិភ័យនៃជំងឺរបស់អ្នកគឺខ្ពស់ជាងអ្នកដែលគ្រាន់តែពិសាគ្រឿងស្រវឹង។ [vii] របបអាហារមិនល្អ ការមិនធ្វើលំហាត់ប្រាណ និងការលើសទម្ងន់ សុទ្ធតែអាចបង្កើនហានិភ័យ។ [viii]
  • ទំនាក់ទំនងក្នុងសង្គម៖ វិទ្យាសាស្រ្ដបានបង្ហាញកាន់តែច្បាស់ថា ភាពឯកា និងការមិនសូវមានទំនាក់ទំនងក្នុងសង្គម អាចប៉ះពាល់ដល់ការពិសាគ្រឿងស្រវឹង និងជាកត្តានាំឱ្យអ្នកសម្រេចចិត្តពិសាគ្រឿងស្រវឹងច្រើនហួសកម្រិត។ [ix][x]
  • ប្រវត្តិគ្រួសារ៖ អ្នកដែលមានប្រវត្តិផ្ទាល់ខ្លួន ឬគ្រួសារដែលមានជំងឺបេះដូង ការសេពគ្រឿងស្រវឹង ជំងឺមហារីក និង លក្ខខណ្ឌផ្សេងៗទៀត ក៏អាចមានហានិភ័យខ្ពស់ពីការពិសាគ្រឿងស្រវឹងផងដែរ។ [xi]
  • កត្តាហ្សែន៖ ហ្សែនរបស់មនុស្សមួយចំនួនធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់ចំពោះការវិវត្តទៅជាជំងឺមហារីក ឬ AUD។ [xii] មនុស្សមួយចំនួន ជាពិសេសជនជាតិចិន ជប៉ុន និងកូរ៉េខាងត្បូង មិនអាចរំលាយជាតិអាល់កុលប្រកបដោយប្រសិទ្ធភាពបាន ដែលជាការបង្កើនហានិភ័យដល់សុខភាព។ [xiii]

[i] World Cancer Research Fund / American Institute for Cancer Research. (2018). Diet, nutrition, physical activity and cancer: A global perspective (Continuous update project expert report 2018).
[ii] Erol, A. & Karpyak, V.M. Sex and gender-related differences in alcohol use and its consequences: Contemporary knowledge and future research considerations. Drug Alcohol Depend, 2015. 156: 1-13.
[iii] Maddern, X.J. et al. Sex differences in alcohol use: is it all about hormones? Endocrinology, 2024. 165(9):bqae088.
[iv]Lees, B. et al. Effect of alcohol use on the adolescent brain and behavior. Pharmacol Biochem Behav. 2020, 192:172906.
[v] Xu, Q. et al. The risk of falls among the aging population: A systematic review and meta-analysis. Front Public Health, 2022. 10:902599.
[vi] Fenollal-Maldonado, G. et al. Alcohol Use Disorder in older adults. Clin Geriatr Med, 2022. 38(1):1-22.
[vii] Kaminsky, L.A. et al. The importance of healthy lifestyle behaviors in the prevention of cardiovascular disease. Prog Cardiovasc Dis, 2022. 70:8-15.

[viii] English, L.K. et al. Evaluation of dietary patterns and all-cause mortality: a systematic review. JAMA Netw Open, 2021. 4(8):e2122277.
[ix] Akerlind, I. & Hörnquist, J.O. Loneliness and alcohol abuse: a review of evidence of an interplay. Soc Sci Med, 1992. 34: 405-414.
[x] Lees, B. et al. Effect of alcohol use on the adolescent brain and behavior. Pharmacol Biochem Behav, 2020. 192:172906.
[xi] Cservenka, A. & Azma, S. Neural correlates associated with a family history of alcohol use disorder: A narrative review of recent findings. Alcohol Clin Exp Res (Hoboken). 2024, Epub ahead of print.
[xii]Zhou, H. & Gelernter J. Human genetics and epigenetics of alcohol use disorder. J Clin Invest. 2024, 134(16):e172885.
[xiii]Edenberg, H.J. The genetics of alcohol metabolism: role of alcohol dehydrogenase and aldehyde dehydrogenase variants. Alcohol Res Health. 2007;30(1):5-13.

ការដោះស្រាយសម្រាប់ក្រុមដែលមានហានិភ័យ

បរិមាណជាតិអាល់កុលក្នុងកម្រិតណាមួយអាចបង្កើនហានិភ័យសុខភាពចំពោះមនុស្សមួយចំនួន និងតម្រូវឱ្យមានការណែនាំជាពិសេស អំពីការទទួលទានឱ្យបានត្រឹមត្រូវ។

ឧទាហរណ៍ ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​ត្រូវ​ចៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។ ប្រទេសខ្លះមានគោលការណ៍ណែនាំជាផ្លូវការសម្រាប់អ្នកមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះម្តាយ ហើយប្រទេសខ្លះទៀត មានការព្រមានទាំងបុរស និងស្ត្រីពេលចង់មានកូន ត្រូវចៀសវាងការពិសាគ្រឿងស្រវឹងព្រោះវាអាចប៉ះពាល់ដល់ទារក។

មនុស្សមានវ័យក្មេងអាចជួបប្រទះនឹងគ្រោះថ្នាក់ពីការពិសាគ្រឿងស្រវឹងជាងមនុស្សពេញវ័យ ដូច្នេះមិនគួរពិសាគ្រឿងស្រវឹងនោះទេ។ ពេលឈានដល់អាយុអប្បបរមាទិញ ឬពិសាគ្រឿងស្រវឹងស្របច្បាប់ ទើបគួរត្រូវបានអនុញ្ញាត។ ការកំណត់អាយុត្រូវបានកំណត់ដោយរដ្ឋាភិបាល និងខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។ [xiv] សម្រាប់គោលបំណងជាក់ស្តែង ជាទូទៅអាយុទិញគ្រឿងស្រវឹងស្របច្បាប់ ត្រូវបានចាត់ទុកថាជាអាយុអាចពិសាគ្រឿងស្រវឹងបាន ទោះបីជាប្រទេសខ្លះបានកំណត់ទាំងពីរក៏ដោយ។

បច្ចុប្បន្ន​នេះ​មិន​មាន​ការ​កំណត់​អាយុដែលអាចពិសាគ្រឿងស្រវឹងស្របច្បាប់ក្នុង​ប្រទេស​កម្ពុជានោះ​ទេ ប៉ុន្តែ​អាយុ​ដែល​បាន​ណែនាំ​គឺ ១៨ ឆ្នាំ។

[xiv] International Alliance for Responsible Drinking (IARD). Minimum legal age limits. Washington, DC: IARD, 2022.

២.៥ តើរបៀបដែលអ្នកពិសាគ្រឿងស្រវឹងមានសារៈសំខាន់រឺទេ?

របៀប​ដែល​អ្នកពិសា​គ្រឿងស្រវឹងក៏​សំខាន់​ដែរ​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដល់​សុខភាព។

ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចធ្វើឱ្យជីវិតរីករាយ និងបង្កើនទំនាក់ទំនងល្អក្នុងសង្គមជាច្រើន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក្នុងរយៈពេលដ៏ខ្លី ឬការពិសាច្រើនខ្លាំងភ្លាមៗ នោះអ្នកនឹងស្រវឹងយ៉ាងឆាប់រហ័ស ហើយបង្កើនហានិភ័យទៅជាការបង្ករបួសដល់ខ្លួនឯង ឬអ្នកដទៃ ព្រមទាំងការពុល ការសន្លប់ ឬរហូតដល់ស្លាប់។

ប្រសិនបើអ្នកជ្រើសរើសថានឹងពិសាគ្រឿងស្រវឹង ចូរពិសាក្នុងកម្រិតមធ្យម និងជៀសវាងសកម្មភាពណាមួយដែលអាចធ្វើឲ្យអ្នក ឬអ្នកដទៃមានគ្រោះថ្នាក់។

តើអ្នកធ្លាប់ឆ្ងល់ទេថា តើហានិភ័យចំពោះការពិសាគ្រឿងស្រវឹងមានន័យដូចម្តេច?
ជាធម្មតា វាត្រូវបានប្រៀបធៀបរវាងកម្រិតហានិភ័យចំពោះអ្នកដែលពិសាគ្រឿងស្រវឹង និងអ្នកដែលមិនបានពិសា។ វិធីនេះត្រូវ បានគេហៅថាជា ហាន៏ភ័យប្រៀបធៀប។

ពេលខ្លះចំនួនទាំងនេះអាចមើលទៅគួរឱ្យភ័យខ្លាច ប៉ុន្តែហានិភ័យរបស់អ្នកក៍អាស្រ័យលើរបៀបដែលជំងឺទូទៅមួយកើតឡើង ផងដែរ។ នេះត្រូវបានគេហៅថាជា ហានិភ័យជាក់ស្ដែង។ យើងមកពិចារណាពីហានិភ័យនៃជំងឺតាមសម្មតិកម្មមួយអំពី “ជំងឺរលាកទងស្ងួត”។

ហានិភ័យជាក់ស្ដែង៖

  • ក្នុងចំណោមប្រជាជន ៥% នៃមនុស្សសរុប (៥ នាក់ក្នុងចំនោម ១០០ នាក់) ធ្លាប់វិវត្តទៅជា “ជំងឺរលាកទងស្ងួត”។ ដូច្នេះហានិ ភ័យនៃការវិវត្តទៅជាជំងឺនេះគឺ ៥%។

ហានិភ័យប្រៀបធៀប៖

  • ហានិភ័យនៃ “ជំងឺរលាកទងសួត” គឺខ្ពស់ជាង ៣០% ក្នុងចំណោមអ្នកដែលធ្វើការនៅពេលយប់ ជាងអ្នកដែលធ្វើការនៅពេល ថ្ងៃ។
  • នេះមានន័យថា ខណៈដែលហានិភ័យសម្រាប់អ្នកធ្វើការវេនថ្ងៃគឺ ៥% (៥ ក្នុង ១០០) នោះហានិភ័យសម្រាប់កម្មករវេនយប់មាន ៦.៥% ខ្ពស់ជាង ៣០%។ នោះមានន័យថា ៦,៥ ក្នុងចំណោម ១០០ នាក់ដែលធ្វើការនៅពេលយប់ទំនងជាវិវត្តទៅជារោគសញ្ញ

នេះគ្រាន់តែជាឧទាហរណ៍បង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែរបៀបដែលអ្នកគណនាហានិភ័យ ក៏ដូចគ្នាសម្រាប់ជំងឺពិតប្រាកដណាមួយ។

ហានភ័យពីការពិសាគ្រឿងស្រវឹងក៏អាស្រ័យទៅលើកត្តាផ្សេងទៀតដែលត្រូវយកមកពិចារណាក្នុងការសម្រេចចិត្តអំពីការពឹសាគ្រឿងស្រវឹង។

តេស្ដសាកល្បងចំណេះដឹងរបស់អ្នក (ពិត ឬ មិនពិត)

មនុស្សដែល "មុខឡើងក្រហម" នៅពេលពួកគេពិសាគ្រឿងស្រវឹងអាចមានហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ ជាងអ្នកដែលមិនឡើងមុខក្រហម។
មនុស្សដែល "មុខឡើងក្រហម" នៅពេលពួកគេពិសាគ្រឿងស្រវឹងអាចមានហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ ជាងអ្នកដែលមិនឡើងមុខក្រហម។

ពិត

មុខឡើងក្រហមនៅពេលអ្នកពិសាគ្រឿងស្រវឹង អាចមានន័យថារាងកាយអ្នកមិនអាចបំបែកជាតិអាល់កុលបានល្អនោះទេ។ ដោយ​សារ​តែ​បែប​នេះ អ្នក​ដែល​មាន​បញ្ហានេះ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពេល​ពិសាគ្រឿងស្រវឹង។ ប្រតិកម្មមុខឡើងក្រហមត្រូវ​បាន​គេ​មើល​ឃើញ​ជា​ញឹក​ញាប់​ចំពោះ​មនុស្ស​មក​ពី​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង រីឯជនជាតិផ្សេង មិន​សូវ​មាន​ច្រើននោះទេ។

រទេសខ្លះកំណត់កម្រិតជាតិអាល់កុលក្នុងឈាមសម្រាប់ការបើកបររបស់មនុស្សវ័យក្មេង ទាបជាងមនុស្សពេញវ័យ។
រទេសខ្លះកំណត់កម្រិតជាតិអាល់កុលក្នុងឈាមសម្រាប់ការបើកបររបស់មនុស្សវ័យក្មេង ទាបជាងមនុស្សពេញវ័យ។

ពិត

ដោយសារតែគ្រឿងស្រវឹងប៉ះពាល់ដល់មនុស្សវ័យក្មេងខុសពីមនុស្សពេញវ័យ ហើយដោយសារតែមនុស្សវ័យក្មេងមិនមានបទពិសោធទាំងការពិសា និងការបើកបរ ប្រទេសជាច្រើនបានកំណត់កម្រិតជាតិអាល់កុលក្នុងឈាមសម្រាប់ការបើកបរទាបសម្រាប់មនុស្សវ័យក្មេង (ក៏ដូចជាសម្រាប់អ្នកបើកបរថ្មីថ្មោង និងអ្នកបើកបរអាជីព)។

អ្នកគួរតែពិសារគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដើម្បីជួយដល់សុខភាពរបស់អ្នក និងកាត់បន្ថយហានិភ័យ។
អ្នកគួរតែពិសារគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដើម្បីជួយដល់សុខភាពរបស់អ្នក និងកាត់បន្ថយហានិភ័យ។

មិនពិត

ខណៈដែលការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចជាផ្នែកមួយនៃរបៀបរបបរស់នៅដែលមានសុខភាពល្អសម្រាប់មនុស្សពេញវ័យ ប៉ុន្តែការពិសាគ្រឿងស្រវឹងមិនមែនជាវិធីធ្វើឱ្យសុខភាពរបស់អ្នកល្អប្រសើរឡើងនោះទេ។ អ្នកដែលមិនទាន់ពិសាគ្រឿងស្រវឹង មិនគួរចាប់ផ្តើមពិសានោះទេ ហើយអ្នកដែលពិសាគួរតែគិតគូរពីហានិភ័យផ្ទាល់ខ្លួន និងរបៀបរបបរស់នៅរបស់ពួកគេ និងថាតើពួកគេបានពិសាច្រើនប៉ុណ្ណាហើយ។

ដោយសារតែស្រាបៀរមានកម្រិត ABV ទាប ដើម្បីស្រវឹងបាន អ្នកត្រូវពិសាវាឱ្យបានច្រើនជាងការពិសាប្រភេទស្រាផ្សេងៗទៀត។
ដោយសារតែស្រាបៀរមានកម្រិត ABV ទាប ដើម្បីស្រវឹងបាន អ្នកត្រូវពិសាវាឱ្យបានច្រើនជាងការពិសាប្រភេទស្រាផ្សេងៗទៀត។

មិនពិត

បរិមាណជាតិអាល់កុលនៃការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមសម្រាប់ស្រាបៀរ គឺដូចគ្នានឹងប្រភេទស្រាផ្សេងៗ។ ជាតិអាល់កុលនៅក្នុងស្រាបៀរមានកំហាប់តិច ប៉ុន្តែស្រាបៀរតែងត្រូវបានដាក់បម្រើជូនដោយចាក់ចូលក្នុងកែវ និងថូធំជាង។ ប៉ុន្តែការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម គឺនៅតែមានកម្រិតដូចគ្នា បើគិតពីបរិមាណជាតិអាល់កុល។


Image រុករកលម្អិត
Image រុករកលម្អិត
Image រុករកលម្អិត
Image រុករកលម្អិត