តើការពិសារបស់អ្នកមានគ្រោះថ្នាក់ប៉ុណ្ណា?

ទំព័រដើម >> តើការពិសាគ្រឿងស្រវឹងរបស់អ្នកមានហានិភ័យយ៉ាងដូចម្ដេច? តើការពិសាគ្រឿងស្រវឹងរបស់អ្នកមានហានិភ័យយ៉ាងដូចម្ដេច? នៅលើអត្ថបទនេះ 4.0 សេចក្តីផ្តើម 4.1 តើការពិសាស្រាមានហានិភ័យមានន័យដូចម្តេច? 4.2 ការវាយតម្លៃហានិភ័យរបស់អ្នក 4.3 កន្លែងដែលត្រូវទទួលបានជំនួយ ៤. សេចក្តីផ្តើម តើ​អ្នក​ធ្លាប់​ស្ដាយ​ក្រោយ​ពេលបាន​ពិសាគ្រឿងស្រវឹងកាលពី​យប់ម្សិលមិញ​ទេ? តើមាន​អ្នក​ណា​ប្រាប់​អ្នក​ថា ​អ្នក​ប្រហែល​ជា​ពិសា​គ្រឿងស្រវឹងច្រើន​ពេកដែររឺទេ? តើ​អ្នកធ្លាប់បង្ក​របួស​ខ្លួន​ឯង ឬ​អ្នក​ផ្សេង​ដោយ​សារ​តែ​អ្នក​ពិសាគ្រឿងស្រវឹងដែររឺ​ទេ? ប្រសិនបើអ្នកបានឆ្លើយថា បាទ ឬ ចាស ចំពោះសំណួរទាំងនេះ នោះទម្លាប់នៃការពិសាគ្រឿងស្រវឹងរបស់អ្នកអាចកំពុងមានហានិភ័យ។ ផ្នែកនេះមានគោលបំណងជួយអ្នកវាយតម្លៃការពិសាគ្រឿងស្រវឹងរបស់អ្នក និងហានិភ័យចំពោះការវិវត្តទៅជាជំងឺញៀនគ្រឿងស្រវឹង (AUD)។ យ៉ាងណាមិញ វាគ្រាន់តែជាការណែនាំប៉ុណ្ណោះ ហើយមិនអាចចាត់ទុកថាជាការធ្វើរោគវិនិច្ឆ័យផ្លូវការបាននោះទេ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកយល់ដឹងកាន់តែច្រើន និងចង្អុលបង្ហាញបានត្រឹមត្រូវសម្រាប់អ្នកចង់ទទួលបានជំនួយ។ ៤.‌១ តើការពិសាគ្រឿងស្រវឹងដែលមានហានិភ័យមានន័យដូចម្តេច? ការពិសាគ្រឿងស្រវឹងហួសកម្រិត ឬពិសាទាំងដែលត្រូវតម នោះនឹងអាចបង្កើនហានិភ័យទៅជាការរងរបួស និងកើតជំងឺ។ ការពិសាគ្រឿងស្រវឹងហួសកម្រិត ក៏បង្កឱ្យមានហានិភ័យវិវត្តទៅជាជំងឺញៀនគ្រឿងស្រវឹង (AUD) ផងដែរ។ ស្ថានភាព​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ អ្នក​នឹង​កាន់​តែ​មិន​អាច​ឈប់​ពិសា​គ្រឿងស្រវឹង ហើយ​អ្នក​អាច​នឹងកាន់តែ​ចង់​ពិសា និង​មានអារម្មណ៍មិនសុខ​ពេល​អ្នក​មិន​បានពិសា។ [i] អ្នកដែលមានជំងឺញៀនគ្រឿងស្រវឹង ប្រហែលជាមិនអើពើពីទំនាក់ទំនងក្នុងជីវិតរបស់ពួកគេនោះទេ ពោលគឺផ្តោតលើតែការពិសាគ្រឿងស្រវឹង។ ទំនាក់ទំនងទាំងនោះរួមមាន ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ការងារ… Continue reading តើការពិសារបស់អ្នកមានគ្រោះថ្នាក់ប៉ុណ្ណា?

ពិសាក្នុងរបៀបរស់នៅដែលមានសុខភាពល្អ

ទំព័រដើម >> ពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមដើម្បីសុខភាព ពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមដើម្បីសុខភាព នៅលើអត្ថបទនេះ 3.0 សេចក្តីផ្តើម 3.1 ការពិសាស្រាកម្រិតសមរម្យ និងសុខភាព 3.2 របៀបបន្ថយការពិសារបស់អ្នកមកកម្រិតសមរម្យ 3.3 ការជ្រើសរើសការទទួលខុសត្រូវ សាកល្បងចំណេះដឹងរបស់អ្នក ៣. សេចក្តីផ្តើម បើតាមបែបវិទ្យាសាស្រ្ត មនុស្សពេញវ័យភាគច្រើនដែលជ្រើសរើសពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចជាផ្នែកមួយដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃ មានសុខភាពល្អ។ សរុបមក អ្នកពិសាគ្រឿងស្រវឹងកម្រិតមធ្យមយ៉ាងហោចណាស់ក៏អាចរស់នៅបានយូរដូចអ្នកដែលមិនពិសាដែរ ហើយពួកគេមានហានិភ័យទាបចំពោះជំងឺទូទៅ។ គន្លឹះសម្រាប់ការឆ្ពោះទៅរកការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមគឺការដឹងច្បាស់ថាតើអ្នកបានពិសាច្រើនប៉ុណ្ណា និងដឹងពីដែនកំណត់របស់អ្នក ហើយក៏សំខាន់ផងដែរក្នុងការដឹងថាតើពេលណាមិនគួរពិសា។ ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ក៏មានន័យថាជាការយល់ដឹងពីផលប៉ះពាល់ពីការពិសារបស់អ្នកទៅកាន់អ្នកដែលនៅជុំវិញខ្លួន។ ផ្នែកនេះផ្តល់នូវចំណុចមួយចំនួនដើម្បីឱ្យអ្នកចងចាំនៅពេលសម្រេចចិត្តពិសាគ្រឿងស្រវឹង មិនថាជាការពិសាក្នុងជីវិតប្រចាំថ្ងៃ នៅពេលអ្នកចេញទៅក្រៅ ឬក្នុងឱកាសពិសេសណាក៏ដោយ។ ៣.១ ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងសុខភាព ការសិក្សាអំពីគ្រឿងស្រវឹងបានរកឃើញថា ការពិសាគ្រឿងស្រវឹងកម្រិតមធ្យមអាចជាផ្នែកមួយដែលធ្វើឱ្យមានសុខភាពល្អសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើន។ [i][ii] ជាមធ្យម អ្នកពិសាគ្រឿងស្រវឹងកម្រិតមធ្យម រស់នៅយ៉ាងហោចណាស់បានយូរដូចមនុស្សដែលមិនពិសាគ្រឿងស្រវឹង ហើយអាចមានហានិភ័យទាបចំពោះការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ [iii][iv] ជាទូទៅ ហានិភ័យរបស់បុគ្គលណាមួយអាស្រ័យទៅលើកត្តាជាច្រើន មិនត្រឹមតែអាស្រ័យលើការពិសាគ្រឿងស្រវឹងប៉ុណ្ណោះទេ ហើយប្រសិនបើអ្នកមានសំណួរអំពីឥទ្ធិពលនៃការពិសាគ្រឿងស្រវឹងចំពោះអ្នកជាក់ស្ដែង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ [i] Mostofsky, E. et al.… Continue reading ពិសាក្នុងរបៀបរស់នៅដែលមានសុខភាពល្អ

តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច

ទំព័រដើម >> តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច? តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច? នៅលើអត្ថបទនេះ 2.0 សេចក្តីផ្តើម 2.1 តើមានអ្វីកើតឡើងនៅពេលអ្នកពិសាស្រា? 2.2 តើបរិមាណជាតិអាល់កុលក្នុងឈាម (BAC) គឺជាអ្វី ហើយហេតុអ្វីវាសំខាន់? 2.3 តើការពិសាស្រាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច? 2.4 តើអ្នកជាអ្នកណាសំខាន់ឬទេ? 2.5 តើរបៀបដែលអ្នកផឹកមានសារៈសំខាន់ឬទេ? សាកល្បងចំណេះដឹងរបស់អ្នក ២. សេចក្តីផ្តើម មនុស្ស​ជា​ច្រើន​ចូល​ចិត្តពិសា​គ្រឿងស្រវឹង​ជា​ផ្នែក​មួយ​នៃ​ការ​ប្រាស្រ័យទាក់ទង​ក្នុង​សង្គម អបអរសាទរក្នុងឱកាស ឬពិធី​សំខាន់ៗ ឬ​ជាមួយ​អាហារ។ ប៉ុន្តែ គ្រឿងស្រវឹង ក៏អាចប្រើខុសដែរ។ វាជារឿងសំខាន់ដែលត្រូវយល់ពីរបៀបដែលវាប៉ះពាល់ដល់រាងកាយ។ ការដឹងពីដែនកំណត់ នឹងអាចជួយអ្នកឱ្យជៀសផុតពីគ្រោះថ្នាក់បាន។ បរិមាណដែលអ្នក​ពិសា ជាការកំណត់​​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​មក​លើ​អ្នក។ ប៉ុន្តែតើអ្នកជានរណា និងពិសាដោយរបៀបពិសា ក៏ជារឿងសំខាន់ផងដែរ។ ផ្នែកនេះនឹងរៀបរាប់អំពីរបៀបដែលរាងកាយរបស់អ្នកដំណើរការពេលពិសាគ្រឿងស្រវឹង និងវិធីដែលវាប៉ះពាល់ដល់សុខភាព។ អ្វី​ដែល​សំខាន់​បំផុត​ដែល​ត្រូវ​ចងចាំ​គឺថា ​មនុស្ស​ម្នាក់ៗគឺ​ខុស​គ្នា។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយគ្រឿងស្រវឹង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសុខភាព ដើម្បីជួយអ្នកវាយតម្លៃថាតើគ្រឿងស្រវឹងអាចប៉ះពាល់ដល់អ្នកយ៉ាងដូចម្តេច។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយគ្រឿងស្រវឹង វាជាការល្អបំផុតក្នុងការពិគ្រោះ ជាមួយអ្នកជំនាញសុខភាពដើម្បីជួយអ្នកវាយតម្លៃថាតើវាអាចប៉ះពាល់ដល់អ្នកយ៉ាងដូចម្តេច។ ២.១ តើមានអ្វីកើតឡើងនៅពេលអ្នកពិសាស្រា? នៅពេលអ្នកចាប់ផ្តើមពិសាគ្រឿងស្រវឹង ជាតិអាល់កុលមួយចំនួននឹងចូលទៅក្នុងចរន្តឈាមរបស់អ្នក ហើយចរាចរពាសពេញរាងកាយរបស់អ្នក។… Continue reading តើគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេច

ការពិតអំពីការពិសាស្រា

ទំព័រដើម >> ការពិតអំពីការពិសាគ្រឿងស្រវឹង ការពិតអំពីការពិសាគ្រឿងស្រវឹង នៅលើអត្ថបទនេះ 1.0 ការណែនាំ 1.1 អាល់កុលគឺជាអ្វី? 1.2 តើមានជាតិអាល់កុលប៉ុន្មាននៅក្នុងភេសជ្ជៈរបស់អ្នក? 1.3 អាល់កុលទាំងអស់ដូចគ្នាឬទេ? 1.4 ជាតិអាល់កុលក្នុងរបបអាហាររបស់អ្នក សាកល្បងចំណេះដឹងរបស់អ្នក ១. ការណែនាំ ជាតិអាល់កុលដែលយើងពិសា មិនថានៅក្នុងស្រាបៀរ ស្រា និងគ្រឿងស្រវឹងផ្សេងៗ គឺជាសារធាតុអេតាណុល ដែលផលិតចេញពីផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លែ។ ប្រភេទគ្រឿងស្រវឹងទាំងអស់សុទ្ធតែមានផ្ទុកសារធាតុអេតាណុល បើទោះបីជាកំហាប់ចុងក្រោយ (ភាគរយជាតិអាល់កុល ធៀបនឹងបរិមាណគ្រឿងស្រវឹង) ប្រែប្រួលតាមប្រភេទគ្រឿងស្រវឹងក៏ដោយ។ ដើម្បីជួយអ្នកឱ្យយល់ថាតើអ្នកកំពុងពិសាជាតិអាល់កុលប៉ុន្មាន រដ្ឋាភិបាលនៅជុំវិញពិភពលោកបានកំណត់ថា តើការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមគួរមានជាតិអាល់កុលប៉ុន្មាន។ មិនថាអ្នកពិសាគ្រឿងស្រវឹងប្រភេទអ្វី មានដូចជាស្រាបៀរ និងស្រាផ្សេងៗ ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមាន​ចំណុះ​ជាតិអា​ល់កុលដូចគ្នា (គិតជាក្រាម)។ ផ្នែកនេះនឹងផ្តល់នូវការពិតមួយចំនួនអំពីគ្រឿងស្រវឹង និងនិយមន័យនៃការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដើម្បីជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកកំពុងពិសា និងចំនួនប៉ុន្មាន។ ១.១ តើជាតិអាល់កុលគឺជាអ្វី? អាល់កុលទាំងអស់ដែលយើងពិសា មិនថាជាស្រាបៀរ និងប្រភេទស្រាផ្សេងៗជាច្រើនទៀត ដូចជាសាកេ ស្រាស គឺសុទ្ធតែមានផ្ទុកសារធាតុអេតាណុល ផលិតឡើងនៅពេលដែលផ្លែឈើ បន្លែ ឬគ្រាប់ធញ្ញជាតិឡើងមេ។ ស្រាបៀរត្រូវបានផលិតចេញពីធញ្ញជាតិ… Continue reading ការពិតអំពីការពិសាស្រា