បើអ្នកជ្រើសរើសពិសាគ្រឿងស្រវឹង សូមពិសានៅក្នុងកម្រិតសមរម្យ និងប្រកបដោយការទទួលខុសត្រូវ។ ការពិសាគ្រឿងស្រវឹងហួសកម្រិត អាចប៉ះពាល់ដល់សុខភាព រួមទាំងទំនាក់ទំនង និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ គេហទំព័រនេះឆ្លុះបញ្ចាំងពីវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន និងផ្ដល់ព័ត៌មានដល់អ្នកក្នុងការស្វែងយល់លម្អិតអំពីគ្រឿងស្រវឹង និងដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចបង្កឡើងពីគ្រឿងស្រវឹង។
ការជ្រើសរើសពិសាគ្រឿងស្រវឹងរបស់មនុស្សម្នាក់ៗ គឺខុសៗគ្នា។ ជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សមួយចំនួន ឬក៏កម្មវិធីមួយចំនួន គឺជាការមិនពិសាគ្រឿងស្រវឹង។ បើសិនជាអ្នកមានការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់អ្នក និងអំពីរបៀបនៃការពិសាគ្រឿងស្រវឹងដែលអាចប៉ះពាល់ដល់អ្នក សូមពិគ្រោះជាមួយអ្នកជំនាញសុខភាពដែលអាចជួយ និងផ្ដល់ការពិគ្រោះដល់អ្នកបាន។























